បេសកកម្ម

AGPS ប្តេជ្ញាក្នុងការទទួលស្គាល់និងអភិវឌ្ឍន៍សក្តានុពលរបស់កុមារគ្រប់រូបផ្នែកបញ្ញា ស្មារតី អារម្មណ៍ រាងកាយ សីលធម៌ និងសង្គម តាមរយៈការជួយពួកគាត់ឱ្យល្អបំផុតតាមដែលពួកគាត់អាចធ្វើបាន ដោយផ្តល់ឲ្យពួកគាត់នូវការអប់រំប្រកបដោយគុណភាពតាមរយៈបទពិសោធន៍សិក្សាយ៉ាងទូលំទូលាយ។

 

  1. ដើម្បីលើកកម្ពស់ឯករាជ្យភាពរបស់កុមារគ្រប់រូបដោយផ្តល់នូវសកម្មភាពរៀនសូត្រដែលបានរៀបចំយ៉ាងល្អដែលឆ្ពោះទៅរកការអភិវឌ្ឈន៏ទំនុកចិត្ត​លើ​ខ្លួនឯង វិន័យក្នុងខ្លួន និងការយល់ពីតម្លៃខ្លួនឯង។

  2. ណែនាំកុមារគ្រប់រូបឱ្យយល់ពីបរិយាកាស និងជួយឲ្យពួកគេគាប់ចិត្តនិងសង្គមដែលពួកគេកំពុងរស់នៅនាពេលបច្ចុប្បន្ន និងពេលអនាគត។ 

  3. ដើម្បីជ្រមុជឲ្យជ្រៅសំរាប់កុមារគ្រប់រូបនូវវិធីសាស្រ្តផ្សេងៗបញ្ចូលគ្នា​ដែលចង់ភ្ជាប់មុខវិទ្យាផ្សេងៗឲ្យក្លាយជាការសិក្សាពីសាកលលោកពិត​ ពិភពធម្មជាតិ​ និងបទពិសោធន៍របស់មនុស្ស ដោយផ្អែកលើគោលការណ៍រៀនសូត្រពេញមួយជីវិត។ 

  4. ដើម្បីអភិវឌ្ឍន៍ដំណើរការនៃការគិតរបស់កុមារគ្រប់រូបដែលពាក់ព័ន្ធនឹងការវិនិច្ឆ័យ ការ​ស្វែងយល់​ ការពិសោធន៍ ការសន្និដ្ឋាន និងដើម្បីជួយពួកគាត់រៀនពីរបៀប ស្វែងរក និងប្រើប្រាស់ធនធាន​ដើម្បីដោះស្រាយបញ្ហា

  5. ស្វែងយល់ពីការអភិវឌ្ឈន៍ផ្លូវចិត្តរបស់កុមារគ្រប់រូបក្នុងកំឡុងកុមារភាព (៣-៦) និង បឋមវ័យ(៧-១២)ពីព្រោះអ្វីដែលកើតឡើងចំពោះកុមារគ្រប់រូបនៅ ដំណាក់កាលទាំងនេះមានសារៈសំខាន់ក្នុងការស្វែងយល់ពីពួកគាត់។

  6. ដើម្បីបណ្តុះបណ្តាលកុមារគ្រប់រូបដើម្បីឲ្យពួកគាត់ធំឡើងក្លាយបុគ្គលដែលចេះទទួលខុសត្រូវ និងមានសីលធម៌ជាគុណតម្លៃ។ 

  7. ដើម្បីបន្តកម្មវិធីភាពជាដៃគូរជាមួយពុកម្តាយ​ តាមរយៈសិក្ខាសាលារវាងមាតា បិតានិងគ្រូ និងពេលវេលាកាហ្វេដើម្បីពង្រឹងការជឿទុកចិត្តរបស់ពួកគេ ជាមួយយើងក្នុងការអភិវឌ្ឍន៍កូនៗរបស់ពួកគេ។