top of page

តន្ត្រី

តន្ត្រីគឺជាមូលដ្ឋានគ្រឹះនៃមុខវិជ្ជាទាំងអស់។ វាមានអត្ថប្រយោជន៍សម្រាប់សិស្ស ទោះបីជាពួកគេមិនមានបំណងចង់ក្លាយជាតន្ត្រីករក៏ដោយ។ យោងតាមរបាយការណ៍ពី USA Today ក្នុងចំណោមនាយកប្រតិបត្តិ និងសមាជិកសមាជិកាសភាជាង ១០០០នាក់ ៩០% បាននិយាយថាការលេងភ្លេងតាំងពីក្មេងបានជួយពួកគេ​ “អភិវឌ្ឍ ចរិត និងជំនាញជាអ្នកដឹកនាំ” ។ ជំនាញទាំងនោះមានសារៈសំខាន់ទោះបីវាមិនទាក់ទងជាមួយនឹងការងារដែលយើងជ្រើសរើសក៏ដោយ។

កម្មវិធីតន្ត្រីAPGSត្រូវបានរចនាឡើងដើម្បីអភិវឌ្ឍ ទ្រឹស្តីតន្រ្តី​(music theory) និងជំនាញបណ្តុះបណ្តាលការស្តាប់ (ear training) របស់សិស្សចាប់ពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់។ ការកំណត់ធ្វើតេស្តកម្រិតថ្នាក់តន្រ្តីនេះនឹងត្រូវបានធ្វើឡើងតាំងពីពេលដែលសិស្សធ្វើតេស្តចុះឈ្មោះចូលរៀន។

សូមទំនាក់ទំនងគ្រូបង្រៀនតន្ត្រីរបស់យើងឈ្មោះ Mario Megrinio សម្រាប់ព័ត៌មានបន្ថែម។

bottom of page