top of page

ក​​​​​​​​ម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យ

សំរាប់ថ្នាក់អនុវិទ្យាល័យមានលក្ខណៈតាមទំនៀមទំលាប់ធម្មតាដោយផ្អែកលើមូលដ្ឋាននៃការបង្រៀនដោយផ្គួបពីក្រោមឡើងលើ (ជំនាញដែលបានបង្រៀនក្នុងថ្នាក់ក្រោមនឹងត្រូវ បានបង្រៀនដោយស៊ីជម្រៅជាងមុននៅថ្នាក់បន្ទាប់ទៀត) និងភាពស្ទាត់ជំនាញនៃជំនាញសំខាន់ៗក្នុងវគ្គសិក្សា។ ការសង្កត់ធ្ងន់ទៅលើភាពស៊ីជម្រៅនៃការរៀនសូត្រ​ ជាជាងលើវិសាលភាពនៃការស្គាល់មេរៀននោះ បានបង្កើតឲ្យមាននូវការតំរង់ទិសដោយផ្អែកលើបញ្ហា និងពហុវិន័យរបស់វា។

កម្មវិធីសិក្សានៅថ្នាក់អនុវិទ្យាល័យរបស់យើងផ្តល់ជូននូវវគ្គសិក្សាដ៏ទូលំទូលាយដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីបំពាក់បំប៉នសិស្សរបស់យើងឲ្យមានភាពស្ទាត់ជំនាញក្នុងវគ្គសិក្សាដែលមានសារៈសំខាន់ចំពោះភាពជោគជ័យក្នុងថ្នាក់ឧត្តមសិក្សា។ វគ្គសិក្សាមានភាពទាក់ទងគ្នា បង្រៀនមេរៀនដែលបានរៀនពីមុនជាថ្មីនិងធ្វើកំណែបន្តទៅមុខ។ពួកគេមានការរីកចម្រើនជាលំដាប់ក្នុងការរៀនសូត្រឲ្យកាន់តែសុីជម្រៅ និង ពង្រីកវិសាលភាពនៃការយល់ដឹង តាមរយៈការដោះស្រាយបញ្ហានៅក្នុងគម្រោង ដោយមានការតំរង់ទិស និង ច្បាប់ធម្មជាតិនៃសិស្សានុសិស្ស។  

ជាពិសេសកម្មវិធីសិក្សានៅអនុវិទ្យាល័យគ្របដណ្តប់លើមុខវិជ្ជាសំខាន់ៗចំនួន ៧ កម្មវិធីសិក្សា គឺមនុស្សសាស្ត្រ សិល្បៈភាសា គណិតវិទ្យា វិទ្យាសាស្ត្រ ភាសាលកលលោក សិល្បៈ បំណិនជីវិត និងការអប់រំកាយ។ សិក្សាអំពីរមនុស្សធម៌រួមមានពីរដ្ឋកាលីហ្វ័រញ៉ា និងមជ្ឈិមសម័យនាសតវត្សទី ១៩ ។ សិល្បៈភាសារួមមានអក្សរសិល្ប៍ និងការតែងនិពន្ធ។ គណិតវិទ្យារួមមានបុរេពិជគណិត និងពិជគណិត ១ វិទ្យាសាស្ត្រមានទាំង វិទ្យាសាស្ត្រជីវិតនិង វិទ្យាសាស្ត្រពិត។ ភាសាក្នុងពិភពលោករួមមានវគ្គសិក្សាភាសាចិនកុកងឺ។ សិល្បៈរួមមានការជ្រើសរើសផ្សេងៗដូចជាសិល្បៈទស្សនីយភាព តន្រ្តី និងល្ខោន។ បំណិនជីវិត និងការអប់រំកាយរួមបញ្ចូលថ្នាក់ផ្សេងៗដូចជាការគ្រប់គ្រងអារម្មណ៍ និងបង្ហាញពីការអាណិតអាសូរការយកចិត្តទុកដាក់។

bottom of page