សារពីនាយកសាលា

សូមស្វាគមន៍មកកាន់សាលា American Global Prep School!

 

សូមអបអរសាទរដែលបានបោះជំហានដំបូងឆ្ពោះទៅរកដំណើរក្លាយជាអ្នកដឹកនាំពិភពលោក។ ការអប់រំគឺ ជាការវិនិយោគដ៏សំខាន់បំផុតដែលអ្នកអាចធ្វើដើម្បីធានាបាននូវអនាគតជោគជ័យ និង អនាគតមួយដែលជាទីគាប់ចិត្ត ហើយនៅទីនេះ AGPS យើងខ្ញុំនឹងផ្តល់ជូនអ្នកនូវ​ ការទំនុកបំរុងគ្រប់បែបយ៉ាងដែលចាំបាច់ដើម្បីភាពជោគជ័យ។

 

ឧត្តមភាពដែលអ្នកស្វែងរកតែងតែត្រូវនឹងទេពកោសល្យរបស់អ្នក។ ការប្រមូល បញ្ហាដែលអ្នកប្រឈម និងឱកាសដែលអ្នកមាន ឲ្យបានត្រឹមត្រូវជាក់លាក់ នឹងនាំឱ្យអ្នក យល់ដឹងពីខ្លួនឯង និងសម្រេចគោលបំណងផ្ទាល់ខ្លួនរបស់អ្នក។ ខ្ញុំស្នើឱ្យអ្នកប្រើពេលវេលានិងធនធានរបស់អ្នកដោយដោយប្រុងប្រយ័ត្ន អភិវឌ្ឈន៏ស្មារតីបញ្ញាឈ្លាសវៃដែលជាអំណោយទានរបស់អ្នក និង ធ្វើការឧស្សាហ៍ព្យាយាមដើម្បីកំណត់គោលដៅដែលអាចសម្រេចបានដោយការខិតខំសិក្សា។ វាមានសារះសំខាន់ណាស់ដែលអ្នករីករាយជាមួយដំណើរមួយនេះ ព្រោះនេះគ្រាន់តែជាជំហានមួយបន្ថែមទៀតក្នុងដំណើរឆ្ពោះទៅរកជីវិតជោគជ័យ។

យើងមានកិត្តិយស និងរីករាយយ៉ាងខ្លាំងដែលអ្នកបានប្រគល់សាលាAmerican Global​​ Prep​​ ដើម្បីជួយសម្រេចគោលដៅកូនៗរបស់អ្នក។ សូមអរគុណហើយសូមព្រះប្រទានពរដល់អ្នកទាំងអស់គ្នា!

Dr. Harry Hwang
នាយកសាលា

American Global Prep