លទ្ធផលរំពឹងទុកសម្រាប់សិស្សានុសិស្ស

AGPS បានរំពឹងទុកនូវលទ្ធផលនៃការសិក្សាដូចខាងក្រោម៖

1. ត្រិះរិះពិចារណាជ្រាលជ្រៅ និងមានកម្រិតខ្ពស់

  • ធ្វើការជាឯករាជ្យ និងក្នុងក្រុម។

  • កំណត់ វាយតម្លៃ វិភាគបញ្ហា និងបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

  • ដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពដោយប្រើប្រាស់ការគិត ព្រមទាំងជំនាញតាមលំដាប់លំដោយ

  • បង្កើតបរិយាកាសសង្គម ដែលមានការលើកទឹកចិត្តឱ្យមានអាកប្បកិរិយា និងចរិតល្អ។


2. មានទំនាក់ទំនងល្អ 

  • មានសមត្ថភាពក្នុងការអាន សរសេរ ធ្វើលំហាត់គណិតវិទ្យា និងវិទ្យាសាស្ត្រ។

  • បញ្ចេញគំនិតដោយមានប្រសិទ្ធភាព និងច្បាស់លាល់តាមរយៈការបញ្ចេញមតិផ្ទាល់មាត់ សរសេរនិង វិធីច្នៃប្រឌិតផ្សេងៗ។

  • ចេះអាន ស្តាប់ និងឆ្លើយតបប្រកបដោយសីលធម៍។ និងមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាដើម្បីវាយតម្លៃ ព័ត៌មានឲ្យអស់ពីលទ្ធភាព។

 

3. មានទំនួលខុសត្រូវលើការសិក្សា

  • ធ្វើការសិក្សាស្វែងយល់ដើម្បីដឹងពីសក្តានុពលរបស់ខ្លួនដោយកំណត់នូវគោលដៅដែលពិបាក ប៉ុន្តែអាចសម្រេចបាន។

  • បង្ហាញពីការទទួលខុសត្រូវផ្ទាល់ខ្លួន។

  • អភិវឌ្ឍន៍សម្ថតភាពដោយបត់បែន និងសម្របខ្លួនទៅនឹងស្ថានភាព។

  • អភិវឌ្ឍន៍ជំនាញដែលមានសក្តានុពល ដើម្បីក្លាយជាអ្នកសិក្សាពេញមួយជីវិត។

 

នៅពេលបញ្ចប់ការសិក្សានិស្សិតនឹងទទួលបាននូវលទ្ធផល និងគុណសម្បត្តិដូចខាងក្រោម៖

* SAT I - ២១០០ លើពិន្ទុពេញ ២៤០០

* SAT II - ៧០០ លើពិន្ទុពេញ ៨០០ [អប្បបរមានៃមុខវិជ្ជា ៣]

* GPA អប្បបរមា ៣.៥

* សកម្មភាពស្ម័គ្រចិត្តនៅក្នុងសហគមន៍ និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំយ៉ាងតិច ៥០០ ម៉ោង

* សកម្មភាពក្រៅម៉ោងសិក្សារួមមានកីឡា និងការសម្ដែងសិល្បៈ

* ថ្នាក់ AP កម្រិតខ្ពស់យ៉ាងតិច ១០

* ពានរង្វាន់សម្រាប់សមិទ្ធផលពិសេស និងភាពជាអ្នកដឹកនាំ។