top of page
AGPS Elite 3.png
IMG_7738.jpg

Dr. Harry Hwang poses with John Harvard, Founder of Harvard University

APGS ELITE គឺជាកម្មវិធីសិក្សាថ្មីមួយដែលត្រូវបានដាក់ដំណើរការឆ្នាំនេះនៅទី ក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ គោលដៅរបស់យើងគឺជួយសិស្សនិស្សិតរបស់យើងរៀបចំខ្លួនចូលសាកលវិទ្យាល័យកំពូល នៅសហរដ្ឋអាមេរិក។ កូនៗទាំងបីរបស់ស្ថាបនិកសុទ្ធតែ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកំពូលទាំងនោះ។ ហើយឥឡូវនេះពួកយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកបទពិសោធន៍ដែលពួកយើងបានពីកូនៗរបស់យើងមកជូនកូនៗ របស់អ្នក ដើម្បីមានឪកាស ចុះឈ្មោះចូលរៀនដ៏លំបាកបំផុតនៃសកលវិទ្យាល័យកំពូលៗ។​ យើងមានទំនុកចិត្តថា ការរួបរួមគ្នាយើងប្រាកដជាទទួលបានជោគជ័យ។ កម្មវិធីសិក្សារបស់យើងគឺជាកម្មវិធីសិក្សាល្អបំផុតនៅលើពិភពលោក ជាមួយលោកគ្រូ​ អ្នកគ្រូពិតជាអស្ចារ្យក្នុងការបង្ហាត់បង្រៀន។

 

អ្វីដែលអ្នកត្រូវដឹងពេលអ្នកចូលរួមជាមួយយើង។ ការចូលរៀននៅសាលាកំពូលមិនត្រឹមតែទាក់ទងនឹងពិន្ទុ GPA ឬការសរសេរអត្ថបទតែងសេចក្តីល្អប្រសើរនោះទេ។ ការពិត គឺថាសាកលវិទ្យាល័យកំពុងស្វែងរកសិស្សនិស្សិតដែលមានលក្ខណៈប្លែកមានតែមួយហើយខុសពីគេ និងមានគុណតម្លៃសពិសេសនៃភាពជាអ្នកសិក្សា។ អ្នកទទួលចុះឈ្មោះសិស្ស​ ស្វែងរកសិស្សគំរូដែលមានភាពលេចធ្លោមិនមែនត្រឹមតែខ្លាំងនោះទេ ពួកគេចង់បានសិស្សដែលផ្ដោតទៅលើភាពខ្លាំងរបស់ខ្លួន។ អនុញ្ញាតិឲ្យយើងជួយកូនៗរបស់អ្នកផ្លាស់ប្តូរទៅរកផ្នត់គំនិតថ្មី​ និង អាចប្រហែលជារបៀបរស់នៅថ្មីរបស់ពួកគេ។ មិនមែនមនុស្សគ្រប់គ្នាមិនអាចទៅដល់ទីខ្ពស់ទេ ប៉ុន្តែប្រសិនបើអ្នកមានភាពជឿជាក់លើខ្លួនឯង សូមឲ្យយើងជួយអ្នកបន្តដំណើរទៅរកគោលដៅដែលអ្នកប្រថ្នា។

 

អ្នកមានចំណាប់អារម្មណ៍? សូមទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បី ចុះឈ្មោះចូលរៀនជាមួយ AGPS។

 

ទំនាក់ទំនងលេខទូរសព្ទ +855 10 49 55 11

អុីមែល៖ apply@apgselite.school

bottom of page