AGPS Elite 3.png
Image by Antoine Dautry
Image by Leonardo Toshiro Okubo
Image by Uriel Soberanes
Image by Antoine Dautry
Image by Raghav Bhasin
Image by Timon Klauser
Image by Hannah Olinger
Image by Jeswin Thomas
Image by RephiLe water
Image by Tadas Mikuckis

វគ្គសិក្សា

ការសិក្សាថ្នាក់ទី ៧

 

គណិតវិទ្យា៖ សមាមាត្រ និងទំនាក់ទំនងសមាមាត្រ ប្រព័ន្ធលេខ កន្សោមពិជគណិតនិងសមីការ ធរណីមាត្រ ស្ថិតិ និងប្រូបាប។

អង់គ្លេស៖ កំណាព្យ វេយ្យាករណ៍ រឿងខ្លីៗ ការណែនាំជាផ្លូវការចំពោះពាក្យក្នុងកំណាព្យ ការសរសេរដោយត្រិះរិះ​ពិចារណានិងច្នៃប្រឌិត។

 

ប្រវត្តិសាស្រ្ត៖ ប្រវត្តិសាស្ត្រពិភពលោកពីឆ្នាំ ២០០ ដល់ ១៥០០នៃគ.ស រួមមានប្រភពនៃគ្រីស្ទសាសនានិងការដួលរលំនៃចក្រភពរ៉ូម ចក្រភពប៊ីហ្សង់ទីន; សាសនាអ៊ីស្លាម; សាសនាហិណ្ឌូ; និងការផ្សព្វផ្សាយព្រះពុទ្ធសាសនាទៅកាន់ប្រទេសចិន ចក្រភពចិនពីសម័យហានដល់ ដើមសម័យមីង ឥទ្ធិពលនៃការសញ្ជ័យរបល់ម៉ុងហ្គោលលើអឺរ៉ាសៀ និងបញ្ចប់ដោយការលេចឡើងនៃទ្វីបអឺរ៉ុបពីសក្ដិភូមិតាមរយៈ Renaissance ។

វិទ្យាសាស្ត្រ៖ ជាឆ្នាំដំបូងនៃកម្មវិធីសិក្សាពីរឆ្នាំផ្នែកវិទ្យាសាស្រ្ត។ ប្រធានបទរួមមាន៖

-ផែនដីវិទ្យា ប្រព័ន្ធអវកាស -រូបវិទ្យា -វិស្វកម្ម –បច្ចេកវិទ្យា – ការប្រើប្រាស់វិទ្យាសាស្ត្រ

ភាសាទំនើប

- ការអភិវឌ្ឍការស្តាប់ និយាយអាន និងសរសេរ ជំនាញសរសេរ ឬសរសេរ តួអក្សរ និងជំនាញវាយកុំព្យូទ័រ ការបញ្ចូលវេយ្យាករណ៍ (រហូតដល់ថ្នាក់ទី ១២)

- ភាសាកូរ៉េ -ភាសាចិន -ភាសាអេស៉្បាញ

- ការសរសេរ៖ សម្រាប់សិស្សដែលចូលរួមកម្មវិធីក្រោយម៉ោងសិក្សា។

- តន្ត្រី, ល្ខោន៖ ឧបករណ៍តន្ត្រី និងឧបករណ៍គោះភ្លេង។

- សិល្បៈស្ទូឌីយោ៖ ការសិក្សាពីធាតុផ្សំនៃគំនូ។ ចាំបាច់មានកិច្ចការស្រាវជ្រាវពីសារមន្ទីរ។

- ការនិយាយជាសាធារណៈ៖ មេរៀនស្តីពីការអនុវត្តជាក់ស្តែងនៃជំនាញនិយាយជាសាធារណៈរួមទាំងការនិយាយសម្ដីប្រកបដោយសុជីវធម៌ ការនិយាយដំណើររឿង ការណែនាំនិងស្វាគមន៍ដោយភាពជឿជាក់។

- អប់រំកាយ៖ តៃក្វាន់ដូ បាល់ទាត់  រឺកែត ហែលទឹក បាល់ទាត់អាមេរិក របាំ
ថ្នាក់ទី ៨

- អង់គ្លេស៖ រឿងខ្លីៗ វេយ្យាករណ៍ កំណាព្យ ការណែនាំជាផ្លូវការចំពោះរចនាសម្ព័ន្ធនិទានកថា ការសរសេរដោយត្រិះរិះ​ពិចារណានិងច្នៃប្រឌិត។

- គណិតវិទ្យា--ពិជគណិតទី ១៖ អភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងការយល់ដឹងអំពីទ្រឹស្តីក្នុងពិជគណិត រំលឹកសមីការឡើងវិញ, វិសមភាពនិងបម្រើបម្រាស់ កន្សោមពហុធា និងកន្សោមសនិទាន រ៉ាឌីកាល់ ដំណោះស្រាយនៃសមីការលើក្រាប កន្សោមសមីការដឺក្រេទី២ និងកន្សោមសនិទាន  មុខងារកន្សោមសមីការដឺក្រេទី២ និងទម្រង់ បង្កើតកម្មវិធីកុំព្យូទ័រ ការប្រើប្រាស់តាមតម្រូវការនូវ ឧបករណ៍ក្រាហ្វិក ​ណែនាំវីធីសាស្រ្តក្នុងការដោះស្រាយបញ្ហាពេញមួយឆ្នាំដើម្បីពង្រឹងសម្ថភាព និង មានភាពយលើដឹងស៊ីជម្រៅ។

- ប្រវត្តិសាស្រ្ត៖ ប្រវត្តិសាស្ត្រពិភពលោកពី ១៥០០ ដល់ចុងសតវត្សទី ១៩។ ប្រធានបទផ្តោតលើការលេចឡើងនៃសកលភាវូបនីយកម្មរួមទាំងការសញ្ជ័យរបស់អឺរ៉ុបនៅទ្វីបអាមេរិក ចក្រភពអូតូម៉ង់និងមូហ្កាល មីងនិងឈីងចិន; Tokowa(តូខូវ៉ា) ប្រទេសជប៉ុន; បដិវត្តន៍អាមេរិក បារាំង និងអាមេរិកឡាទីន; បដិវត្តន៍ឧស្សាហកម្ម; ចក្រពត្តិនិយមអឺរ៉ុបនៅសតវត្សរ៍ទី ១៩; និងការស្តារម៉ីជីនៅប្រទេសជប៉ុន។

- វិទ្យាសាស្ត្រ៖ ជាឆ្នាំដំបូងនៃកម្មវិធីពីរឆ្នាំផ្នែកវិទ្យាសាស្រ្តពិត។ ប្រធានបទរួមមាន៖-ផែនដីវិទ្យា ប្រព័ន្ធអវកាស -រូបវិទ្យា -វិស្វកម្ម –បច្ចេកវិទ្យា – ការប្រើប្រាស់វិទ្យាសាស្ត្រ

ភាសាទំនើប

- ការអភិវឌ្ឍការស្តាប់ និយាយអាន និងសរសេរ ​ជំនាញសរសេរតួអក្សរ និងជំនាញវាយអក្សរលើកុំព្យូទ័រ ការបញ្ចូលវេយ្យាករណ៍ (រហូតដល់ថ្នាក់ទី ១២) - ភាសាកូរ៉េ -ភាសាចិន -ភាសាអេស៉្បាញ

- ការសរសេរ៖ បន្តកម្មវិធីសិក្សាពីថ្នាក់ទី៧

- តន្ត្រី៖ មើលថ្នាក់ទី៧

- សិល្បៈស្ទូឌីយោ៖ គូរ និងលាបពណ៌ពីការសង្កេតដោយផ្ទាល់ពីធម្មជាតិ។ បច្ចេកទេសរួមមានការផ្គុំគ្នានិងសម្ភារ:មានចម្រុះ។ ត្រូវមានកិច្ចការស្រាវជ្រាវពីសារមន្ទីរ។

- ការនិយាយជាសាធារណៈ៖ ណែនាំពីការធ្វើបទបង្ហាញនិងកាសន្ទនាដោយផ្លូវការ។

- ការអប់រំផ្នែកកីឡា៖ បន្តកម្មវិធីពីថ្នាក់ទី ៧ ។ 

កម្មវិធីសិក្សា AGPS ELITE កំរិតខ្ពស់ 

ជា កម្មវិធីអេភី(AP)តែមួយគត់នៅកម្ពុជា

- កម្មវិធី AP៖ ភាសាអង់គ្លេស វិទ្យាសាស្ត្រ គណិតវិទ្យា និងសិក្សាសង្គមត្រូវបានរួមបញ្ចូលក្នុងកម្មវិធីAP។ AP វគ្គសិក្សា AP ត្រូវបានវាយតម្លៃ និងដាក់ពន្ទុនៅមជ្ឈមណ្ឌលធ្វើតេស្តអន្តរជាតិនៅប្រទេសចិន សិង្ហបុរី ឬកូរ៉េខាងត្បូង។ សិស្សទទួលបានពិន្ទុពី ១ ដល់ ៥ពិន្ទុ។ សិស្សដែលបានពិន្ទុ ៤ និង ៥ ទទួលបាន ​college credit ដែលនឹងត្រូវបានផ្ទេរទៅមហាវិទ្យាល័យទៅសាកលវិទ្យាល័យអាមេរិក។ ពិន្ទុ ៣ អាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលមហាវិទ្យាល័យមួយចំនួន អាស្រ័យលើគោលការណ៍របស់សកលវិទ្យាល័យនោះ។

ភាសាអង់គ្លេស   រឿងខ្លីៗ វេយ្យាករណ៍ កំណាព្យ ការណែនាំជាផ្លូវការចំពោះរចនាសម្ព័ន្ធនិទានកថា ការសរសេរដោយត្រិះរិះ​ពិចារណានិងច្នៃប្រឌិត។ ប្រលោមលោកចំនួន ៣ ក្នុងមួយឆ្នាំ។ ភាសាអង់គ្លេស (AP English) មុនពេលបញ្ចប់ការសិក្សា ជាធម្មតាត្រូវបានសិក្សានៅថ្នាក់ទី ១១ ឬទី ១២។ តម្រូវឲ្យមានពិន្ទុធ្វើតេស្តការយល់ដឹងភាសាគ្រប់គ្រាន់ដើម្បីអាចទៅសិក្សានៅសហរដ្ឋអាមេរិក។ តេស្តភាសាអង់គ្លេស TOEFL ឬ IELTS គឺជាពិន្ទុដែលគេពិនិត្យភាសាអង់គ្លេសរបស់យើងមុនបានចូលវិទ្យាល័យ។ ការទទួលបានពិន្ទុខ្ពស់គឺចាំបាច់ដើម្បីទទួលបានទិដ្ឋាការនិស្សិតF-1 ដើម្បីទៅរស់នៅនិងសិក្សានៅសហរដ្ឋអាមេរិក។ លើសពីនេះទៀត សកលវិទ្យាល័យក៏អាចត្រូវការពិន្ទុ TOEFL ឬ IELTS ដើម្បីចុះឈ្មោះចូលរៀន។ SAT និងACT គឺជាតេស្តចុះឈ្មោះចូលរៀនស្តង់ដាររបស់សាកលវិទ្យាល័យនៅអាមេរិក។ តេស្ត SAT និង ACT មានគោលបំណងបង្ហាញពីទំនាក់ទំនងរវាងពិន្ទុប្រឡងទៅនឹងលទ្ធផលនៃការសិក្សារបស់សិស្សនិស្សិត។ AGPS Elite រៀបចំសិស្សសម្រាប់ការប្រឡង SAT និងACT ទាំងនៅក្នុងថ្នាក់និង ក្នុងកម្មវិធីក្រោយម៉ោងសិក្សា។ ពិន្ទុខ្ពស់មានន័យថាការដាក់ពាក្យបេក្ខជនអន្ដរជាតិមានការទទួលស្គាល់និងបានចូលសិក្សានៅសាកលវិទ្យាល័យដោយជោគជ័យ។

គណិតវិទ្យា

កម្រិតថ្នាក់នឹងត្រូវបានកំណត់ដោយខាងនាយកដ្ឋាន។ ថ្នាក់ AP Calculus ត្រូវបានផ្តល់ជូនសិស្សមុនពេលបញ្ចប់ការសិក្សា។


ប្រវត្តិ  ថ្នាក់ទី ៩៖ សិក្សាអំពីពិភពលោក និងអឺរ៉ុប។ ថ្នាក់ទី ១០ ៖ការរីកចម្រើននៃពិភពទំនើប។ ថ្នាក់ទី ១១៖ប្រវត្តិសាស្ត្រអាមេរិក។ ថ្នាក់ទី ១២៖ រដ្ឋាភិបាលអាមេរិក។ ប្រវតិ្តសាស្រ្តពិភពលោក (AP World History) ប្រវត្តិសាស្ត្រអាមេរិក (AP US History) រដ្ឋាភិបាលអាមេរិច (AP US Government) និងការប្រៀបធៀបរដ្ឋាភិបាលនិងនយោបាយ (AP Comparative Government and Politics) ក៏ត្រូវបានសិក្សា។

វិទ្យាសាស្ត្រ៖ ថ្នាក់ទី ៩៖ ជីវវិទ្យា ថ្នាក់ទី ១០៖ ភូមិសាស្ត្រឬគីមីវិទ្យា ថ្នាក់ទី ១១ និងទី១២៖ វគ្គសិក្សាក្នុងមន្ទីរពិសោធន៍ពេញមួយឆ្នាំ។ វគ្គសិក្សា (AP Courses) ត្រូវបានផ្តល់ជូន។


ភាសាសម័យទំនើប ៖ ការអភិវឌ្ឍការស្តាប់ ការនិយាយ ការអាន និងការសរសេរ។ ជំនាញសរសេរ ឬសរសេរតួអក្សរ និងជំនាញវាយកុំព្យូទ័រ ការបញ្ចូលវេយ្យាករណ៍ (រហូតដល់ថ្នាក់ទី ១២)

-ភាសាកូរ៉េ -ភាសាចិន -ភាសាអេស៉្បាញ

កម្មវិធីសរសេរ៖ បន្តកម្មវិធីពីថ្នាក់ទី ៧

តន្ត្រី  សិក្សាស៊ីជម្រៅដោយមាន ឧបករណ៍តន្ត្រី និងឧបករណ៍គោះ។

សិល្បៈស្ទូឌីយោ   គូរនិងលាបពណ៌ ការសង្កេតដោយផ្ទាល់ពីធម្មជាតិ។ បច្ចេកទេសរួមមានការផ្គុំគ្នានិងសម្ភារ:ចម្រុះ។ តម្រូវឲ្យមានកិច្ចការស្រាវជ្រាវពីសារមន្ទីរ។

ការនិយាយជាសាធារណៈ  ណែនាំពីការធ្វើបទបង្ហាញ និងកាសន្ទនាដោយផ្លូវការ

ការអប់រំរូបវិទ្យា  ការកែលម្អបច្ចេកទេសតៃក្វាន់ដូ កម្មវិធីកីឡា។