top of page

ការអប់រំ៖ ជាការវិនិយោគដ៏ល្អបំផុត!

ថ្នាក់រៀនសម្រាប់ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមនាពេលថ្មីៗនេះ។ ចុះឈ្មោះដើម្បីទទួលបានការបញ្ចុះតម្លៃក្នុងការសិក្សា!

សាលា American Global Prep គឺផ្តល់ការអប់រំកម្រិតពិភពលោកដល់កុមារដែលមានបញ្ហាហិរញ្ញវត្ថុ។ ទីក្រុងភ្នំពេញគឺជាចំណុចចាប់ផ្តើមរបស់យើង​​ និងពង្រីកដល់តំបន់ផ្សេងទៀតទូទាំងពិ​ភពលោក ដើម្បីបំពាក់ការអប់រំលំដាប់ពិភពលោកដល់កុមារ រៀបចំខ្លួនជាស្រេចក្នុងការប្រឈមមុខនឹងបញ្ហានៃសតវត្សរ៍ទី ២១ ។

AGPS ផ្តល់ជូននូវកម្មវិធីអប់រំឲ្យកាន់តែ
ប្រសើរឡើងសម្រាប់បុត្រធីតា របស់លោកអ្នក។  យើងមានវិធីសាស្រ្ត​ក្នុង ការអប់រំគឺសមស្របតាមអាយុសម្រាប់កុមារចាប់ពី​ ២ ឆ្នាំកន្លះ​ តាមរយៈកម្រិតបឋមសិក្សា និង វិទ្យាល័យជាមួយមេរៀន ESL សម្រាប់មនុស្សពេញវ័យ។ យើងសូមស្វាគមន៍ចំពោះការមកទស្សនកិច្ច សាលា​ ដើម្បីមើលការអនុវត្តន៍បង្រៀនដ៏ទន់ភ្លន់ និង មានប្រសិទ្ធភាព។ សិក្សា
នៅ AGPS ដើម្បីទទួលបានកម្មវិធីសិក្សាល្អបំផុតនៅអាមេរិក។

សាលា American Global Prep​​ ទទួលចុះឈ្មោះសិស្សចូលរៀន គ្រប់កម្មវិធីមេរៀនពេញមួយឆ្នាំ​ ប៉ុន្តែយើងលើកទឹកចិត្ត​ឪពុកម្តាយឱ្យចុះឈ្មោះកូនៗ នៅដើមឆ្នាំដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកម្មវិធីសាលាផ្ដល់ជូន។

សម្រាប់ព័ត៌មានបន្ថែមសូមមកកាន់ការិយាល័យផ្ដល់ព័ត៌មាន​​ ឬទូរស័ព្ទមកលេខ ០២៣ ៤៧៥ ៥១៥ ។


មនុស្សតែម្នាក់គត់ដែលទទួលបានការអប់រំគឺជាអ្នកដែលបានរៀនពីរបៀបរៀននិងផ្លាស់ប្តូរ

Carl Rogers

 

លទ្ធផលនៃការអប់រំ

  1. តុល្យភាពល្អបុគ្គលមានមូលដ្ឋានគ្រឹះរឹងមាំ៖​ តើគាត់/នាងជានរណា;  វិនិច្ឆ័យអ្វី ត្រូវ និងខុស; គោរពអ្នកដ៏ទៃ និង វប្បធម៌; ត្រិះរិះ​ និង​ គិតដោយឯករាជ្យ; និងបង្ហាញពីគំនិតច្បាស់លាស់

  2. ជាអ្នកសិក្សាដោយខ្លួនង៖​ ស្រលាញ់ក្នុងការសិក្សាស្រាវជ្រាវដោយស្វែងរកសំនួរ និង​ ចម្លើយដោយខ្លួន​ ង ព្រមទាំងយល់អំពីគោលគំនិតដែលបានរៀន និង ដំណើរស្វែងរកចំណេះដឹងពិត។

  3. អ្នកចូលរួមដែលស្វាហាប់៖​​ គឺជាក្រុមកីឡាករដែលមានសមត្ថភាព​ ផ្តួចផ្តើមការផ្លាស់ប្តូរនិងការតស៊ូមតិសម្រាប់ការការពារបរិស្ថាន ដោយមិនខ្លាចក្នុងការទទួលយកហានិភ័យនិង បង្កើតសកម្មភាពត្រួសត្រាយផ្លូវដោយភាពល្អឥតខ្ចោះ។

  4. ពលរដ្ឋដែលមានទំនួលខុសត្រូវ៖​ ជាពលរដ្ឋដែលដឹងអំពីការផ្លាស់ប្ដូរក្នុងសង្គម​ យល់ដឹងពីក្បួនច្បាប់នៃរដ្ឋាភិបាល និង មានមនសិការស្នេហាជាតិ។

លទ្ធផលនៃការសិក្សាដែលចង់បានត្រូវបានបញ្ចូលក្នុងពាក្យស្លោករបស់ AGPS ដែលមានដូចខាងក្រោម៖

American Global Prep School

ជាសាលាដែលស្ថាបនាចរិតលក្ខណ

  1. មានមហិច្ឆតា

  2. មានទំនុកចិត្ត

  3. មានភាពក្លាហាន

  4.  មានឧទ្ទិស

  5. មានសុខភាពល្អ

  6. មានភាពស្មោះត្រង់

  7. ត្រូវចេះជួយគ្នា

  8. ចេះឳ្យនលំទោន

  9. មានភាពវិជ្ជមាន

  10. ក្លាយជាបុគ្គលល្អបំផុតដែលអ្នកអាចធ្វើបាន
    ដើម្បីក្លាយជាអ្នកដឹកនាំពិភពលោកដ៏ល្អ

     

bottom of page