top of page

កម្មវិធីសិក្សាភាសាខ្មែរ

កម្មវិធីអប់រំភាសាខ្មែរទូទៅរបស់ AGPS ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រសួងអប់រំយុវជននិងកីឡា។ កម្មវិធីនេះផ្តល់ជូននូវមុខវិជ្ជាគ្រឹះទាំងអស់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សាដោយផ្អែកលើកម្មវិធីសិក្សាជាតិដែលរៀបចំឡើងដោយក្រសួងអប់រំយុវជននិងកីឡា ដែលស្របទៅនឹងកម្មវិធីសិក្សាអន្តរជាតិរបស់ AGPS ដែលផ្អែកលើកម្មវិធីសិក្សាស្តង់ដារនៅសហរដ្ឋអាមេរិក។

ម៉ោងសិក្សាសរុបនៃកម្មវិធីសិក្សាភាសាខ្មែររបស់យើងគឺស្របតាមតម្រូវការរបស់ក្រសួងអប់រំយុវជននិងកីឡា ដូចមានចែងក្នុងក្របខ័ណ្ឌកម្មវិធីសិក្សារបស់កម្ពុជាស្តីពីការអប់រំទូទៅ និងអប់រំបច្ចេកទេស នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាឆ្នាំ ២០១៥។ AGPS មានការសិក្សាចំនួន៤៦សប្ដាហ៍ ឬ ២៣០ថ្ងៃ ធ្វើឱ្យការរៀនសូត្ររបស់យើងវែងជាងបើប្រៀបធៀបទៅនឹងតម្រូវការរបស់ក្រសួងអប់រំយុវជននិងកីឡា ដែលស្មើនឹង៣៥ សប្ដាហ៍ ឬស្មើនឹង ១៧៥ ថ្ងៃ។ ដូច្នេះការអប់រំប្រកបដោយគុណភាពត្រូវបានធានា។ លើសពីនេះ AGPS ផ្តល់ការបណ្តុះបណ្តាលអភិវឌ្ឍ ជំនាញវិជ្ជាជីវៈឲ្យបានទៀងទាត់ទៅដល់គ្រូបង្រៀនរបស់យើងដើម្បីឱ្យពួកគេទទួលដឹងនូវនិន្នាការ និងការអភិវឌ្ឍចុងក្រោយនៅក្នុងវិស័យអប់រំនៅកម្ពុជា។

ក្រសួងអប់រំយុវជននិងកីឡា :

ចំនួនម៉ោងដែលត្រូវការសម្រាប់មុខវិជ្ជានិមួយៗក្នុងមួយសប្តាហ៍ (សម្រាប់កម្មវិធីភាសាខ្មែរ)

Khmer 1.jpg
Khmer 2.jpg
Khmer 3.jpg

មាតិកាមុខវិជ្ជាគឺ៖ ភាសាខ្មែរ (ការសរសេរ ការសរសេរតាមអាន ការតែងសេចក្ដី វេយ្យាករណ៍ ការសូត្រ និងការអានអត្ថបទ) វិទ្យាសាស្ត្រ (រូបវិទ្យា ផែនដី-បរិស្ថាន គីមីវិទ្យា); សិក្សាសង្គម (ប្រវត្តិសាស្រ្ត ភូមិសាស្ត្រ សីលធម៌-គេហវិទ្យា);

   

ការវាយតម្លៃ និងការប្រឡងថ្នាក់ជាតិ

ក្រសួងអប់រំកំណត់គោលការណ៍ណែនាំស្តីពីការអនុវត្តការប្រឡងដែល AGPS ប្រកាន់យ៉ាងខ្ជាប់ខ្ជាន់។ ការប្រឡងមានបីប្រភេទដែលសិស្សានុសិស្សក្នុងកម្មវិធីភាសាខ្មែរគ្រប់រូបត្រូវប្រឡង។ នោះគឺ៖ ការប្រឡងប្រចាំខែ ការប្រឡងឆមាសទី១ និងការប្រឡងឆមាសទី ២។ ក្រៅពីនេះ AGPS ប្រើតេស្តផ្សេងៗដើម្បីតាមដានការអភិវឌ្ឍរបស់សិស្សដូចជាកម្រងសំណួរប្រចាំសប្តាហ៍ កិច្ចការផ្ទះទៀងទាត់ ការស្រាវជ្រាវក្នុងបណ្ណាល័យ ការធ្វើគម្រោងផ្សេងៗជាមួយសិស្សដទៃ។

កម្មវិធីសិក្សាភាសាខ្មែរមានការប្រឡងសំខាន់ៗចំនួន៣ដងក្នុងជីវិតការសិក្សារបស់ពួកគេដើម្បីបញ្ចប់បាក់ឌុបដោយជោគជ័យ។

១. ការប្រឡងថ្នាក់ទី ៦៖ ជាការព្រំដែនរវាងបឋមសិក្សានិងអនុវិទ្យាល័យ។ សិស្សទាំងអស់ត្រូវប្រឡងឆមាសទី ១ និងឆមាសទី២ ដែលនឹងត្រូវត្រួតពិនិត្យដោយក្រសួងអប់រំយុវជននិងកីឡា។

២. ការប្រលងថ្នាក់ជាតិថ្នាក់ទី ៩៖ គឺជាការវាយតម្លៃរបស់សិស្សអំពីការផ្លាស់ប្តូរពីតំណាក់កាលទី ១ (អនុវិទ្យាល័យ) ទៅដំណាក់កាលទី ២ (វិទ្យាល័យ)។ ការប្រឡងនឹងត្រូវបានត្រួតពិនិត្យដោយក្រសួងអប់រំដូចជាការប្រឡងថ្នាក់ទី ៦ ដែរ។

៣. ការប្រលងថ្នាក់ជាតិថ្នាក់ទី ១២ ៖ នេះគឺជាការប្រឡងសញ្ញាបត្រសម្រាប់សិស្សដែលនឹងបន្តការសិក្សានៅសាកលវិទ្យាល័យ ការប្រឡងនេះទាមទារចំណេះដឹងយ៉ាងទូលំទូលាយដើម្បីទទួលបានជោគជ័យ។ ក្រុមរៀបចំការសិក្សារបស់APGS នឹងត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការត្រួតពិនិត្យ និងជំនួយដល់សិស្ស។

bottom of page