AGPS Elite 3.png
Image by Brooke Cagle
Johns Hopkins University.jpg
Image by Brett Jordan
Image by Annie Spratt
Image by Jeswin Thomas
Image by Joseph Chan
Image by Dollar Gill
Image by Leon Wu
Image by Ruijia Wang
Image by Dom Fou

ហេតុអ្វីជ្រើសរើស AGPS ELITE

ដោយសារតែ APGS ផ្តល់ជូនលោកអ្នកនូវ៖

  • ជួយឲ្យសិស្សបានចូលរៀននៅសកលវិទ្យាល័យកំពូលទាំង ៥០ នៅលើពិភពលោក

  • ជាសាលាដែលមានក្រុមប្រឹក្សាភិបាលអន្តរជាតិដំបូងគេនៅកម្ពុជា

  • សិក្សារយ:ពេល ១០ម៉ោងក្នុងមួយថ្ងៃ

  • ជ្រើសរើសគ្រូបង្រៀនពូកែៗ

  • ជាសាលាដែលល្អបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងការរៀបចំសិស្សត្រៀម ចូលសកលវិទ្យាល័យកំពូលៗ

  • ទទួលបានផលប័ត្រសិស្សគំរូសម្រាប់ការចូលរៀននៅសាកលវិទ្យាល័យ

  • កម្មវិធីអប់រំសម្រាប់សិស្សនិស្សិតអន្ដរជាតិ

  • កម្មវិធីសិក្សាក្រោយម៉ោងសិក្សា/ចុងសប្តាហ៍​ ដ៏ល្អ

  • សេវាកម្មប្រឹក្សាយោបល់សម្រាប់សិស្សនុសិស្សម្នាក់ៗ

  • ប្រព័ន្ធសិក្សាសម្រាប់សិស្ស២នាក់ដើម្បីត្រួតពិនិត្យ និង ជួយគ្នាទៅវិញទៅមក

  • មានកម្មវិធី E.S.L. ដ៏ល្អ

  • ទស្សន:កិច្ចទៅមហាវិទ្យាល័យ

  • កម្មវិធីជួបជុំមាតាបិតាជារៀងរាល់សប្ដាហ៍

  • សេវាថែរទាំជុំវិញបរិវេណសាលា

 

ការណែនាំអំពីការបន្តការសិក្សានៅសាកលវិទ្យាល័យ

  • GPA

  • ភាសាអង់គ្លេស, គណិតវិទ្យា, ភាសាផ្សេងៗ, មន្ទីរពិសោធន៍, ប្រវត្តិសាស្ត្រ, តែងអត្ថបទសំណេរ, សិល្បៈនិម្មិត/សម្តែង

  • ថ្នាក់កម្រិតខ្ពស់ ​អេភី (AP)

  • កីឡា

  • SAT/ACT និង TOEFL/IELTS

  • កម្មវិធីស្ម័គ្រចិត្ត និង ផ្សព្វផ្សាយជួយសហគមន៍

 

ជីវិតសិក្សា

  • កម្មវិធីសិក្សា

 

ការផ្តល់ជូនផ្សេងទៀត

  • កម្មវិធីកីឡា

  • ការសម្តែងសិល្បៈ

  • សុន្ទរកថា និង ការជជែកវែកញែក

  • ការសរសេរ

  • ការប្រកួតប្រជែង

  • លិខិតណែនាំ

  • ឱកាសជួយសហគមន៍ និង ស្ម័គ្រចិត្ត

  • កម្មវិធីភាពជាអ្នកដឹកនាំ

  • ការសិក្សាអំពីសហគ្រិនភាព

  • ទស្សនាវដ្តី AGPS - អ្នកដឹកនាំពិភពលោកថ្ងៃនេះ៖ ទស្សនាវដ្តីសារព័ត៌ Eagle Press (Global Leader Today: Eagle Press Magazine)

  • កម្មវិធីកម្មសិក្សានៅរដូវក្តៅ/ រដូវរងា

  • និពន្ធសៀវភៅផ្ទាល់ខ្លួន

 

ហេតុអ្វីជ្រើសរើស AGPS Elite?

 

●   គ្រូបង្រៀនពូកែៗ

  • ចក្ខុវិស័យរបស់សាលារៀនលំដាប់ពិភពលោកអាចទទួលជោគជ័យបានលុះត្រាតែមានគ្រូកម្រិតពិភពលោក។ នៅសាលា American Global Prep ពួកយើងខិតខំឥតឈប់ឈរដើម្បីប្រមូលផ្តុំក្រុមគ្រូបង្រៀនល្អបំផុតដើម្បីជួយសិស្សរបស់យើង មិនត្រឹមតែឲ្យពូកែលើមុខវិជ្ជាសិក្សារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីត្រៀមខ្លួនសម្រាប់ពេលពួកគេឈានដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យនៅលើពិភពលោកផងដែរ។

AGPS Elite មានមោទនភាពសម្រាប់ការខិតខំស្វែងរកគ្រូល្អបំផុតសម្រាប់ សិស្សានុសិស្ស របស់យើង។

 

  • ជាសាលាល្អបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងការរៀបចំសិស្សចូលមហាវិទ្យាល័យ កំពូលៗ៖

 

  • និស្សិតបញ្ចប់ការសិក្សាដែលទទួលបានជោគជ័យនឹងទទួលបានពិន្ទុទាំង នេះ និង បង្ហាញពីគុណសម្បត្តិដូចខាងក្រោម៖ * SAT: គណិតវិទ្យា ៧៥០; ការអាន និង ការសរសេរផ្អែកលើភស្តុតាង៖ ៧៥០ (ពិន្ទុពេញសម្រាប់ការប្រឡងនីមួយៗគឺ ៨០០)

  • GPA៖ អប្បបរមា ៣.៧

  • សកម្មភាពក្នុងសហគមន៍យ៉ាងតិច ៥០០ ម៉ោង (វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ)

  • សកម្មភាពក្រៅកម្មវិធីសិក្សា (រួមមានកីឡានិង ការសម្តែងសិល្បៈ)

  • ថ្នាក់​​ (AP) យ៉ាងតិច ៥

  • ពានរង្វាន់សម្រាប់សមិទ្ធផល និង ភាពជាអ្នកដឹកនាំ

  • ផលប័ត្រសិស្សគំរូសម្រាប់ការចូលរៀននៅសាកលវិទ្យាល័យ៖

  • AGPS Elite រៀបចំសិស្សនិស្សិតសម្រាប់ការចូលរៀននៅសាកលវិទ្យាល័យកំពូលទាំង ៥០ នៅសហរដ្ឋអាមេរិក និង សកលលោក។ យើងខ្ញុំផ្តល់ជូនកម្មវិធីសិក្សាដ៏តឹងរ៉ឹងដែលរួមមានកម្មវិធីកម្រិតខ្ពស់ (Advanced Placement ) និង កម្មវិធីកិត្តិយស​ (Honors Programs) ឱកាសស្ម័គ្រចិត្ត (Volunteer opportunities)​ កម្មវិធីផ្សព្វផ្សាយសហគមន៍ (Community outreach programs) និងលិខិតណែនាំ (letters of recommendation)។ និស្សិតនៅ AGPS ត្រូវបានត្រៀមខ្លួនរួចរាល់នៅពេលដាក់ពាក្យសុំលមហាវិទ្យាល័យ។ យើងខ្ញុំមានអ្នកប្រឹក្សាដែលមានជំនាញសម្រាប់រើសរើស មហាវិទ្យាល័យ និង បុគ្គលិកដើម្បីជួយសិស្សម្នាក់ៗជាមួយនឹងផលប័ត្ររបស់ពួកគេ។

  • កម្មវិធីអប់រំនិស្សិតអន្ដរជាតិ៖

  • គ្រូបង្រៀនពូកែៗ នៅ AGPS ត្រូវបានបណ្តុះបណ្តាលជាពិសេសក្នុងការបំពេញតម្រូវការរបស់សិស្សនិស្សិតអន្តរជាតិ។ កម្មវិធីសិក្សានិងសកម្មភាពក្រៅកម្មវិធីសិក្សារបស់សិស្សានុសិស្សត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីដោះស្រាយរាល់តម្រូវការ និង ឧបសគ្គដែលពួកគេអាចជួបប្រទះ។

  • កម្មវិធីក្រោយម៉ោងសិក្សា/ចុងសប្តាហ៍៖

  • ថ្នាក់ E.S.L. ដ៏តឹងរឹង

  • ថ្នាក់ត្រៀមប្រឡង SAT/ACT និង TOEFL/IELTS

  • កម្មវិធីកីឡា

  • សកម្មភាពស្ម័គ្រចិត្ត

  • កម្មវិធីផ្សព្វផ្សាយក្នុងសហគមន៍

  • កម្មវិធីសម្តែងសិល្បៈ (របាំ តន្ត្រី និងល្ខោន)

  • សេវាកម្មប្រឹក្សាយោបល់សម្រាប់សិស្សនុសិស្សម្នាក់ៗ៖

  • សាលា American Global Prep ផ្តល់ជូនសិស្សានុសិស្សនូវការប្រឹក្សាសម្រាប់ត្រៀមចូលមហាវិទ្យាល័យល្អៗ និង មានប្រសិទ្ធភាព។ ចាប់ផ្តើមពីថ្នាក់ទី ៩ សិស្សនិស្សិតម្នាក់ៗនឹងមានការពិភាក្សាអំពីជម្រើសមហាវិទ្យាល័យរបស់ពួកគេជាមួយអ្នកជំនាញ។ និស្សិតនឹងត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឈ ជំនាញពិសេស និង ការសិក្សារបស់ពួកគេដើម្បីឱ្យសមស្របនឹងលក្ខណៈពិសេសនៃមហាវិទ្យាល័យនីមួយៗ។

  • ការបោះជំហានជាសកល និង លក្ខណៈអន្តរជាតិរបស់ AGPS នឹងផ្តល់ឱ្យនិស្សិតរបស់យើងនូវចំណេះដឹង និង ការចូលទៅកាន់មហាវិទ្យាល័យដែលពិបាកចូលនៅសហរដ្ឋអាមេរិក។ ស្ថាប័នទាំងនេះភាគច្រើនចង់ទទួលយកនិស្សិតបរទេសជាពិសេសនិស្សិតដែលមានបទពិសោធន៍ជាសកល និង ជំនាញភាសាអង់គ្លេស។

  • AGPS ក៏ផ្តល់ជូននូវអ្នកប្រឹក្សាដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតឡើងក្នុងចំណោមសិស្សនិស្សិត។

 

  • មានកម្មវិធី E.S.L. ដ៏ល្អ

  • សាលា American Global Prep សូមស្វាគមន៍សិស្សានុសិស្សពីជុំវិញពិភពលោកមកកាន់កម្មវិធីសិក្សាភាសាអង់គ្លេសកម្រិតខ្ពស់ដែលមានរួមបញ្ចូលទាំងវេយ្យាករណ៍ ការប្រើប្រាស់ ការសរសេរវាក្យសព្ទ ការអាន ការវិភាគអក្សរសាស្ត្រ ការធ្វើទំនាក់ទំនងផ្ទាល់មាត់ និងការស្តាប់។ កម្មវិធី E.S.L. ត្រូវបានគួបផ្សំនឹងវគ្គសិក្សាគណិតវិទ្យា សិល្បៈ និងការអប់រំកាយ។ យើងសង្កត់ធ្ងន់លើវិធីសាស្រ្តឱ្យសិស្សអាចបង្កើតតុល្យភាពរវាងការទទួលបានចំណេះដឹង ការកោតសរសើរ សោភ័ណភាព និង យល់ដឹងពីវប្បធម៌។ ការរុករកនិងការអភិវឌ្ឍជំនាញក្នុងការសិក្សា និង ជំនាញក្នុងជីវិតគឺជារឿងដែលចាំបាច់បំផុត។

លើសពីនេះសិស្សានុសិស្សចូលចិត្តបទពិសោធន៍ការសិក្សាបែបអាមេរិកាំងដោយមានក្លឹប កីឡា និងឱកាសធ្វើសកម្មភាពជួយសហគមន៍។ ហើយក៏ផ្តោតលើការរៀបចំសិស្សរបស់យើងដើម្បីជ្រើសរើស និងត្រៀមខ្លួនចូលសកលវិទ្យាល័យល្អបំផុត នៅសហរដ្ឋអាមេរិក ឬសកលវិទ្យាល័យផ្សេងៗ ទូទាំងពិភពលោកដើម្បីទទួលបានការសិក្សាដ៏ល្អ។

 

  •  ទស្សន:កិច្ចទៅមហាវិទ្យាល័យ

  • និស្សិតនឹងត្រូវបានផ្តល់ឱកាសឱ្យធ្វើដំណើរទៅសាកលវិទ្យាល័យកំពូល ៗ នៅសហរដ្ឋអាមេរិកនិងទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ ដំណើរទស្សន:កិច្ចនៅសកលវិទ្យាល័យគឺជាផ្នែកសំខាន់នៃដំណើរការដាក់ពាក្យចូលសិក្សា។ ដំណើរទស្សន:កិច្ចផ្តល់ឱកាសដល់សិស្សានុសិស្សឲ្យទទួលបានការយល់ដឹងអំពីការសិក្សានៅមហាវិទ្យាល័យ ។

 

ការទៅទស្សនាមហាវិទ្យាល័យគឺជាវិធីដ៏ល្អមួយដើម្បីបានដឹងថាមហ វិទ្យាល័យមានលក្ខណៈបែបណា។ ដឹកពីថ្នាក់រៀន បន្ទប់ស្នាក់នៅ រហូតដល់ម្ហូបអាហារនៅអាហារដ្ឋាន។ ដូចនេះសិស្សានុសិស្សអាចត្រៀមខ្លួនជាស្រេចក្នុងការសម្រេចចិត្តថាតើមហាវិទ្យាល័យណាមួយសមស្របសម្រាប់ពួកគេ។

 

  • កម្មវិធីជួបជុំមាតាបិតាជារៀងរាល់សប្ដាហ៍

  • ជារៀងរាល់ឆ្នាំយើងខ្ញុំអញ្ជើញក្រុមគ្រួសាររបស់សិស្សនិស្សិត ដើម្បីទទួលបានបទពិសោធន៍ផ្សេងៗនៃជីវិតនៅសាលា។ ក្នុងរយៈពេលមួយសប្តាហ៍ ឪពុកម្តាយនិងកូនៗរបស់ពួកគេអាចចូលរួមរៀនថ្នាក់ជាមួយគ្នា ដើម្បីទទួលព័ត៌មាន កម្មវីធីកីឡា ទទួលបានរបៀបបង្រៀនរបស់មហាវិទ្យាល័យ និងការសម្តែងផ្សេងៗ។

  • សេវាថែរទាំជុំវិញបរិវេណសាលា៖

  • ឪពុកម្តាយនឹងមានភាពជឿជាក់ដោយដឹងថាកូនប្រុស ស្រីរបស់ពួក គាត់ស្ថិតនៅក្នុងបរិស្ថានដែលមានសុវត្ថិភាព និងបរិក្ខារក្នុងសាលាផ្តល់ជូន ២៤ ម៉ោងក្នុងមួយថ្ងៃនិងថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍។

  • មានកន្លែងស្នាក់នៅសំរាប់សិស្សនិស្សិតអន្ដរជាតិ

  • អាហារដ្ឋានស្ថិតនៅក្នុងបរិវេណសាលា និងអាហារបីពេលសម្រាប់ និស្សិតដែលស្នាក់នៅក្នុងសាលា។

  • អ្នកគ្រប់គ្រងកន្លែងស្នាក់នៅនឹងស្នាក់នៅនឹងកន្លែង ២៤ ម៉ោង ក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍ដើម្បីផ្តល់សេវាកម្មដល់សិស្សដែលស្នាក់នៅសាលា

  • កម្មវិធីចុងសប្តាហ៍មានសំរាប់និស្សិតដែលស្នាក់នៅសាលា។

  • សន្តិសុខយាមប្រចាំការនៅបរិវេណសាលា 24/7

ការផ្តល់ជូនផ្សេងទៀត

AGPS ផ្តល់ជូនបន្ថែមនូវរង្វាន់លើកទឹកចិត្តដើម្បីឲ្យសិស្សខិតខំប្រឹងប្រែង និង ការទទួលស្គាល់ចំពោះទេពកោសល្យ ការខិតខំ និង ការជួយសហគមន៍។

 

សុន្ទរកថា និងការជជែកវែកញែក

  •  សុន្ទរកថានិងការជជែកដេញដោលជាចំណុចសំខាន់ក្នុងការចូលមហាវិទ្យាល័យ។ គោលការណ៍នៃការជជែកវែកញែកដោយបើកចំហបានក្លាយជាសរសៃឈាមរបស់លទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកដែលធ្វើឱ្យសង្គមរបស់គេកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរគោលនយោបាយ ដឹកនាំមតិសាធារណៈ និង បង្ហាញពីភាពអយុត្តិធម៌។

  • សព្វថ្ងៃនេះវាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដែលយុវជនរបស់យើង អភិវឌ្ឈជំនាញក្នុងការនិយាយប្រកបដោយថាមពល និង អាចបញ្ចុះបញ្ចូលទស្សនិកជន ព្រមទាំងរៀនគិតត្រិះរិះពិចារណាស្វែងយល់ពីគ្រប់ផ្នែកនៃ បញ្ហា និង បង្កើតការយល់ឃើញដោយផ្អែកលើភស្តុតាង។

  • លើសពីការអភិវឌ្ឍការសិក្សារបស់ពួកគេដើម្បីត្រៀមខ្លួនចូលសកលវិទ្យាល័យ ការសុន្ទរកថា និង ជជែកពិភាក្សានឹងជះឥទ្ធិពលលើគ្រប់ផ្នែកនៃជីវិតរបស់ពួកគេ។ វាផ្តល់ឱ្យពួកគេនូវទំនុកចិត្តក្នុងសង្គម និង ក្នុងការសិក្សាដែលពួកគេត្រូវការដើម្បីរីកចម្រើន ជាបុគ្គល សម្រេចបានគោលដៅសិក្សា ស្វែងរកការងារដែលមានន័យ និង ជួយឱ្យជីវិតរបស់អ្នកដទៃ និងពិភពលោករបស់យើងកាន់តែប្រសើរឡើង។

 

  • ការប្រកួតប្រជែង

  • រួមបញ្ចូលការប្រកួតប្រជែងនិយាយសុន្ទរកថា ការប្រឡងវិទ្យាសាស្ត្រ ការប្រកួតតន្ត្រី និងការប្រកួតកីឡា។

 

  • លិខិតណែនាំ

  • លិខិតណែនាំការសិក្សារបន្ថែមគឺជា ផ្នែកសំខាន់មួយនៃពាក្យសុំចូលមហាវិទ្យាល័យ។ Princeton Review សរសេរថា “មហាវិទ្យាល័យដែលមានការប្រកួតប្រជែងខ្លាំង ប្រើលិខិតណែនាំ​ (letter of recommendation) ដើម្បីវាយតម្លៃចំណង់ចំណូលចិត្ត គោលដៅ និងចរិតលក្ខណៈរបស់សិស្ស។ ពួកគេចង់ដឹងអ្វីលើសពី ស្ថិតិ” ។ អ្នកសរសេរលិខិតណែនាំដែលមានសក្តានុពលមានសារ:សំខាន់ណាស់សម្រាប់និស្សិតដែលចង់បន្តការសិក្សានៅមហាវិទ្យាល័យ។លិខិតណែនាំដ៏ល្អអាចជួយនាំឱ្យយើងដឹងពីជីវិតអ្នកដាក់ពាក្យ។

  • ទស្សនាវដ្តី AGPS - Global Leader Today

  • សិស្សានុសិស្សនៅ AGPS នឹងអាចចូលរួមក្នុងការសរសេរនៅ​ក្នុងទស្សនាវដ្តី អ្នកដឹកនាំពិភពលោកថ្ងៃនេះ (Global Leader Today)។ Global Leader Today ត្រូវបានផលិតឡើងដោយសិស្សនៃ AGPS ហើយដំណើរការដោយសិស្សទាំងស្រុងរួមជាមួយទីប្រឹក្សាមហាវិទ្យាល័យ ដែលមានអត្ថបទ កំណាព្យ ព្រឹត្តិការណ៍ដែលកើតឡើងក្នុងពេលបច្ចុប្បន្ន និងការរូបថត។

 

  • និពន្ធសៀវភៅដោយខ្លួនឯង

  • សិស្សានុសិស្សនៅ AGPS នឹងសរសេរសៀវភៅរហូតដល់បីរយទំព័រលើប្រធានបទតាមជម្រើសរបស់ពួកគេក្រោមការត្រួតពិនិត្យរបស់គ្រូរបស់ AGPS ។

  • សកម្មភាពស្មាក់ចិត្តក្នុងសហគមន៍

  • កម្មវិធីសេវាកម្មក្នុងសហគមន៍របស់ AGPS ផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមជួយសហគមន៍របស់ពួកគេតាមរយៈសកម្មភាពផ្សេងៗ។ កម្មវិធីនេះសង្កត់ធ្ងន់លើការគិតបែប "អ្នកដទៃជាមុន" ការលើកទឹកចិត្តដល់ការធ្វើសកម្មភាព និង ការប្តេជ្ញាចិត្តដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរនៅក្នុងសហគមន៍ និងក្នុងសកលវិទ្យាល័យ។ 

 

  • កម្មវិធីភាពជាអ្នកដឹកនាំ

  • កម្មវិធីភាពជាអ្នកដឹកនាំរបស់ AGPS អនុញ្ញាតឱ្យនិស្សិតអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីក្លាយជាគំរូល្អ និងអ្នកចូលរួមសកម្មនៅក្នុងសហគមន៍តាមរយៈការបង្កើត និងគ្រប់គ្រងអង្គភាពជាមួយគំនិតប្លែករបស់ពួកគេដោយខ្លួនឯងពីដំបូង។ និស្សិតអាចចូលរួមក្នុងកម្មវិធីអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក និងព្រឹត្តិការណ៍ប្រចាំឆ្នាំផ្សេងៗ។ មួយឆ្នាំម្ដង សិស្សឆ្នើមពីរនាក់នឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិករយៈពេល ១០ ថ្ងៃ ហើយរាល់ការចំណាយទាំងអស់ត្រូវបានឧបត្ថម្ភពីអាមេរិកដោយផ្ទាល់។

  • ការសិក្សាអំពីសហគ្រិនភាព

  • បច្ចុប្បន្ននេះ សេដ្ឋកិច្ចមានសហគ្រិនភាព និងបច្ចេកវិទ្យាខ្ពស់ ហើយលើកទឹកចិត្តដល់ភាពច្នៃប្រឌិត ការយកចិត្តទុកដាក់ និងប្រសិទ្ធភាព។ ការអភិវឌ្ឍ ជំនាញប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃទាំងនេះមានសារៈសំខាន់ណាស់ដើម្បីទទួលបានអាជីពដ៏ជោគជ័យមួយ។ ក្រុមសិស្សានុសិស្សអភិវឌ្ឍ និង អនុវត្តគំនិតអាជីវកម្ម និងបង្កើតផែនការផ្ទាល់ខ្លួនរបស់ពួកគេក្រោមការណែនាំរបស់លោក/អ្នកគ្រូ ដើម្បីបង្ហាញសិស្សនូវបរិយាកាសប្រកបដោយវិជ្ជាជីវៈ។

 

 

  • កម្មវិធីកម្មសិក្សានៅរដូវក្តៅ/រដូវរងា

  • សិស្សអាចជ្រើរើសរដូវរងា និង រដូវក្តៅដើម្បីចូលរួមកម្មសិក្សាក្នុងក្រុមហ៊ុនដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងតំបន់នីមួយៗ។ កម្មវិធីនីមួយៗ ផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យដែលរួមមានការបង្កើតមិត្តភាពថ្មីៗ និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាមួយនឹងឱកាសកសាងប្រវត្តិរូបដ៏អស្ចារ្យ។

  • ឱកាសចុះកម្មសិក្សានឹងមានសម្រាប់និស្សិតដែលមានចំណាតថ្នាក់សិក្សាល្អ

  •  និស្សិតដែលមានសមត្ថភាពនឹងអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកហើយ ទទួលបានកម្មសិក្សានៅក្រុមហ៊ុនសាជីវកម្មបែបសកលទៀតផង។

Image by Clay Banks
Image by Jeffrey F Lin
Image by Drahomír Posteby-Mach
Image by NeONBRAND