top of page
AGPS Elite 3.png
Image by Scott Graham
Image by Redd

ការចុះឈ្មោះចូលរៀន

ការចុះឈ្មោះចូលរៀននៅ A.G.P.S. Elite

ដើម្បីអនុញ្ញាត្តិឲ្យចូលរៀននៅ A.G.P.S. Elite សិស្សានុសិស្សទាំងអស់តម្រូវឱ្យធ្វើការធ្វើតេស្ត ចូលរៀន កម្រិតប្រឡងរបស់សិស្សត្រូវបានកំណត់ដោយថ្នាក់ដែលពួកគេដាក់ពាក្យចូល រៀន។  ក្រដាស់ប្រឡងតម្រូវឱ្យសិស្សដាក់បញ្ចូលនូវចម្លើយពហុជម្រើសរបស់ពួកគេនៅលើក្រដាស់ចម្លើយដាច់ដោយឡែកហើយសរសេរអត្ថបទតែងសេចក្តីដោយដៃ។

កម្រិតកណ្តាលនិងកម្រិតខ្ពស់

កម្រិតមធ្យម និងថ្នាក់ខ្ពស់គឺសម្រាប់សិស្សដែលដាក់ពាក្យចូលរៀនថ្នាក់ទី ៧-១២ ។ កម្រិតទាំងនេះមានរួមបញ្ចោលការប្រឡងវាក្យសព្ទ និងបរិមាណដែលមានលក្ខណៈស្តង់ដារដែលវាស់ស្ទង់សមត្ថភាពរបស់សិស្សក្នុងការរៀនព្រមទាំងយល់ដឹងការអាន (Reading Comprehension) និងគណិតវិទ្យាដែលផ្តល់ព័ត៌មានជាក់លាក់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់សិស្សនៅក្នុងផ្នែកទាំងនោះ។ ផ្នែកយល់ដឹងអំពីការអាន (Reading Comprehension)  មិនត្រឹមតែវាយតម្លៃលើកម្រិតអានរបស់សិស្សប៉ុណ្ណោះទេប៉ុន្តែក៏វាស់ស្ទង់សមត្ថភាពរបស់ពួកគេក្នុងការយល់ពីអត្ថបទទាំងនោះ ដែលដកស្រង់ចេញពីវិទ្យាសាស្ត្រ និងមនុស្សសាស្ត្រ។ ការធ្វើតេស្តនេះរួមបញ្ចូលនូវការតែងអត្ថបទ(មិនបានកំណត់ពិន្ទុ) ដែលសរសេរឆ្លើយតបទៅនឹងប្រធានដែលមានស្រាប់។ ការធ្វើតេស្តកម្រិតកណ្តាល និងកម្រិតខ្ពស់រួមបញ្ចូលទាំងការសម្រាកពី ៥ ទៅ ១០ នាទីផងដែរ។

Middle Level.jpg
Upper Level.jpg
Image by JESHOOTS.COM
Image by Brett Jordan

ការចុះឈ្មោះ
Registration is on a first-come, first-served basis. We recommend registering as early as possible in order to secure your ideal testing date.

 

Student Identification

សម្រាប់ការចុះឈ្មោះពួកយើងឈរលើមូលដ្ឋានមកមុនបាន មុនមកក្រោយបានក្រោយ។ យើងខ្ញុំសូមណែនាំឱ្យអ្នកចុះឈ្មោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីធានាបាននូវការធ្វើតេស្តចំកាលបរិច្ឆេទដែលអ្នកចង់បាន។

ការកំណត់អត្តសញ្ញាណនិស្សិត

និស្សិតតម្រូវឲ្យបង្ហាញអត្តសញ្ញាណនៅពេលកត់​ឈ្មោះ​ចូលនៅថ្ងៃធ្វើតេស្ត។ មជ្ឈមណ្ឌលតេស្ត AGPS តម្រូវឯកសារបញ្ជាក់អត្តសញ្ញាណដើមទាំងរបស់សិស្សនិងឪពុកម្តាយ។ ប្រសិនបើមានការសង្ស័យពីអត្តសញ្ញាណរបស់សិស្សមុនពេល កំឡុងពេល ឬ បន្ទាប់ពីការប្រលង AGPS នឹងមិនបញ្ចេញពិន្ទុធ្វើតេស្ត និងសូមរក្សាសិទ្ធិក្នុងការស៊ើបអង្កេតលើបញ្ហាចំណូលចំណាយនៃគ្រួសារសិស្ស។
 

សម្ភារៈដែលត្រូវការក្នុងពេលធ្វើតេស្តចូលរៀនមិនអនុញ្ញាតិឲ្យយកសៀវភៅ បន្ទាត់ ឬម៉ាស៊ីនគិតលេខ (លុះត្រាតែសិស្សមានការអនុញ្ញាត សម្រាប់ប្រើម៉ាស៊ីនគិតលេខ) នាឡិកាវៃឆ្លាត (smart watches) ឬឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ (លុះត្រាតែមានបញ្ហាសុខភាព ឬអនុញ្ញាតជាឧបករណ៍សម្រាប់ធ្វើតេស្តនៅផ្ទះ) បេក្ខជនអាចយកចូលក្នុងបន្ទប់ធ្វើតេស្តបាន។ ប្រសិនបើសិស្សមិនធ្វើតាមការកំណត់នេះ ពួកគេនឹងត្រូវបានដកចេញពីការធ្វើតេស្ត ហើយការធ្វើតេស្តនឹងមិនមានសុពលភាព។ គ្រួសារអាចមិនទទួលបានសំណងសម្រាប់ការធ្វើតេស្តដែលមិនមានសុពលភាព។ សិស្សអាចយកអាហារសម្រន់និងទឹកសម្រាប់ពេលសំរាកដែលបានកំណត់រួចស្រាច់។ សិស្សដែលធ្វើតេស្តលើក្រដាសអាចយកខ្មៅដៃលេខ ២ ឬHBដែលមានជ័រលុប ជ័រលុបចំនួន ១ (ប្រសិនបើមិនមែនជាផ្នែកនៃខ្មៅដៃនោះ) និងប៊ិចខ្មៅឬខៀវចំនួនពីរ (អនុញ្ញាតប៊ិចដែលអាចលុបបាន) ចូលទៅក្នុងបន្ទប់ធ្វើតេស្ត។ សិស្សដែលធ្វើការប្រលងនៅផ្ទះអាចមានក្រដាសព្រាងបួនសន្លឹក ខ្មៅដៃពីរ និង/ឬ ប៊ិចពីរ​(អនុញ្ញាតប៊ិចដែលអាចលុបបាន)នៅក្នុងបន្ទប់ធ្វើតេស្ត។

របាយការណ៍ពិន្ទុ

របាយការណ៍ពិន្ទុរួមបញ្ចូលទិដ្ឋភាពទូទៅនៃសមត្ថិភាបរបស់សិស្សលើផ្នែកនីមួយៗនៃការប្រឡងធៀបទៅនឹងមិត្តរួមថ្នាក់របស់ពួកគេ ព្រមទាំងសមត្ថិភាពរបស់ពួកគេក្នុងផ្នែករងផ្សេងៗ។

ពិន្ទុទាំងនេះផ្ដោតលើចំនួនសំណួរដែលសិស្សឆ្លើយបានត្រឹមត្រូវ ដោយមិនមានការពិន័យចំពោះការឆ្លើយចម្លើយមិនត្រឹមត្រូវនោះទេ។ មានតែសំនួរពហុជម្រើសប៉ុណ្ណោះដែលត្រូវបានផ្តល់ពិន្ទុ។ អត្ថបទតែងសេចក្តីមិនត្រូវបានដាក់ពិន្ទុទេ។

bottom of page