top of page

វិន័យក្នុងថ្នាក់ និងការរំលឹកផ្សេងៗ

1.     ទម្លាប់ក្នុងថ្នាក់រៀន
  

    a.    ពិនិត្យមើលវត្តមាន និងរាយការណ៍ទៅកន្លែងទទួលសិស្ស សម្រាប់សិស្សដែលយឺតយ៉ាវ និងអវត្តមានលើស ១៥ នាទីបន្ទាប់ពីម៉ោងដំបូង។
    b.    ចាប់ផ្តើម និងចេញពីថ្នាក់រៀនឱ្យទាន់ពេលវេលា។
    c.    ពិនិត្យមើលឯកសណ្ឋាន ឯកសណ្ឋានកីឡារបស់សិស្ស និងមិនអនុញ្ញាតិឲ្យពាក់ស្បែកជើងផ្ទាត់។
    d.    មិនអនុញ្ញាតឱ្យសិស្សចេញក្រៅថ្នាក់លើកលែងតែក្នុងករណីបន្ទាន់។ ប្រើពេល ១០ នាទីក្នុងពេលសំរាកសម្រាប់ញាុំទឹក និងធ្វើកិច្ចការចាំបាច់ផ្ទាល់ខ្លួនផ្សេងទៀត។
    e.    មិនអនុញ្ញាតឱ្យសិស្សចេញពីសាលាដោយគ្មានការអនុញ្ញាត។

2.    ការគ្រប់គ្រងថ្នាក់រៀន
    a.    ដាក់ធុងសំរាមនៅខាងក្នុងបន្ទប់ទឹកអំឡុងពេលរៀន និងយកមកដាក់ខាងមុខបន្ទប់រៀនក្នុងម៉ោងសម្រាកដើម្បីឲ្យសិស្សានុសិស្សចោលរាមក្នុងធុងឲ្យបានត្រឹមត្រូវ។​
    b.    តុ និងកៅអីទាំងអស់ត្រូវតែរៀបចំឱ្យបានត្រឹមត្រូវ។
    c.    សិស្សានុសិស្សគួររៀបចំរបស់របរទាំងអស់របស់ពួកគេឱ្យមានរបៀបរៀបរយ។
    d.    ក្តារខៀនត្រូវតែសម្អាតឲ្យបានស្អាតក្រោយពេលប្រើរួច។
    e.    សិស្សគួរពាក់ស្បែកជើងនៅខាងក្នុងថ្នាក់។

3.    វិធានការសន្សំថាមពល
    a.    បិទម៉ាស៊ីនត្រជាក់ និងភ្លើងពេលចេញពីបន្ទប់រៀនលើសពី១០នាទី និងបន្ទាប់ពីម៉ោងចេញពីរៀន។
    b.    ប្រើពន្លឺធម្មជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
    c.    ពិនិត្យមើលការលេចធ្លាយ និងរាយការណ៍អំពីតម្រូវការជួសជុលភ្លាមៗទៅកាន់ការិយាល័យប្រតិបត្តិការ។

4.    គោលការណ៍​ ការប្រើប្រាស់ទូរស័ព្ទ
    a.    ទូរស័ព្ទនឹងត្រូវបានប្រមូលដោយគ្រូបន្ទុកថ្នាក់អំឡុងពេលម៉ោងដំបូងនៅពេលព្រឹក និងពេលរសៀល។
    b.    សិស្សអាចយកទូរស័ព្ទទៅវិញក្នុងពេលសម្រាកអាហារថ្ងៃត្រង់ និងពេលចេញពីរៀននៅពេលរសៀល។
    c.    គ្រូបង្រៀនអាចអនុញ្ញាតឱ្យប្រើទូរស័ព្ទនៅពេលចាំបាច់ក្នុងម៉ោងសិក្សាដោយមានការត្រួតពិនិត្យយ៉ាងតឹងរឹង។

5.    ទម្លាប់សិក្សា
    a.    ផ្តល់ឱ្យសិស្សនូវការធ្វើតេស្តខ្នាតតូច/កម្រងសំណួរជារៀងរាល់ថ្ងៃ។ ត្រូវប្រាកដថាសិស្សមានពិន្ទុយ៉ាងតិច ៨០% មុនចេញទៅផ្ទះ។

    b.    ផ្តល់ឱ្យសិស្សនូវកិច្ចការផ្ទះយ៉ាងហោចណាស់ ១ ម៉ោង។

    c.    បង្កើនវាក្យសព្ទរបស់សិស្សដោយផ្តល់ឱ្យយ៉ាងហោចណាស់ ២០ ពាក្យជារៀងរាល់ថ្ងៃដើម្បីត្រួតពិនិត្យនៅពេលព្រឹក។

    d.    លើកទឹកចិត្តសិស្សឱ្យអានសៀវភៅមួយក្បាលក្នុងមួយសប្តាហ៍។

    e.    រំលឹកមេរៀនដដែលសារជាថ្មីរហូតដល់សិស្សយល់ច្បាស់។

6.    ទំនាក់ទំនងសិស្ស-គ្រូ
    a.    ចំណាយពេលដើម្បីសិក្សាពីប្រវត្តិរបស់សិស្សម្នាក់ៗ។

    b.    មានភាពស្មើគ្នាចំពោះសិស្សគ្រប់រូប។

    d.    ឱ្យសិស្សដឹងថាលោកគ្រូអ្នកគ្រូស្រឡាញ់ពួកគេ។

    e.    កោតសរសើសិស្សានុសិស្ស។

    f.    លើកទឹកចិត្តពួកគេឱ្យមានទំនុកចិត្តដោយអនុញ្ញាតឱ្យពួកគេនិយាយថា៖ ខ្ញុំអាចធ្វើបាន

                                                                                                    Dr. Harry Hwang

                                                                                                         Headmaster

bottom of page