top of page

សូមស្វាគមន៍
AMERICAN GLOBAL PREP SCHOOL

teachers.jpg

ជំហានឆ្ពោះទៅរក៖ ការអប់រំ!

AMERICAN GLOBAL PREP SCHOOL (AGPS)

ត្រូវបានចុះឈ្មោះក្នុងក្រសួងអប់រំយុវជននិងកីឡា​ (MoEYS) និង ក្រសួងពាណិជ្ជកម្ម ជាសាលាឯកជនដែលផ្តល់ជូន​នូវកម្មវិធីសិក្សាពីរ​ ដែលជាកម្មវិធីអប់រំទូទៅអន្តរជាតិនិង កម្មវិធីអប់រំទូទៅជាភាសាខ្មែរ។ AGPS ជាសាលាដែលផ្តល់នូវការអប់រំមូលដ្ឋានដ៏ល្អនៅក្នុងប្រទេសកម្ពុជា សម្រាប់មត្តេយ្យកម្រិតទាប ដល់មត្តេយ្យកម្រិតខ្ពស់ បឋមសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី៦ អនុវិទ្យាល័យ ដល់ វិទ្យាល័យចាប់ពីថ្នាក់ទី ៧ ដល់ទី ១២។ គោលដៅដ៏ធំនៃសាលា AGPS គឺផ្តល់ជូនដល់សិស្សានុសិស្ស​ នូវការអប់រំអន្តរជាតិល្អបំផុត ដែលមានតំលៃសមរម្យ​ជាមួយបរិយាកាសសិក្សាដ៏ល្អ។ AGPS ផ្តល់នូវឱកាសដ៏ល្អបំផុតសម្រាប់កុមារគ្រប់រូបដើម្បី សម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេតាមរយៈកម្មវិធីសិក្សាទូលំទូលាយ និង មានតុល្យភាពផ្តល់ឱ្យកុមារនូវជំនាញចំណេះដឹង ការយល់ដឹងដែលពួកគេ ត្រូវការដើម្បីអភិវឌ្ឍឱ្យបានល្អ។

 

AGPS ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ដោយសហការជាមួយអង្គការ GLOBAL EDUCATION​ VISION (GEV) ដែលជាអង្គការមិនរកប្រាក់ចំណេញដែលផ្តល់នូវបទពិសោធន៍អប់រំលំដាប់ពិភពលោកដល់សិស្សគ្រប់វ័យ។ GEV ផ្ដល់នូវការអប់រំ​ដើម្បីឲ្យសិស្សានុសិស្ស​ត្រៀមខ្លួនជាមួយ​​បញ្ហាប្រឈមផ្សេងៗ ដែលពួកគេនិងជួបបន្ទាប់ពីបញ្ចប់ការសិក្សា និងផ្ដល់នូវការអប់រំដើម្បីឲ្យពួកគេ ក្លាយជាបុគ្គលដែលមានផលិតភាព និងក្លាយជាថ្នាក់ដឹកនាំដ៏មានសក្តានុពល នៅក្នុងសហគមន៍របស់ពួកគេ។

 

 “មុខងារនៃការអប់រំគឺបង្រៀនមនុស្សម្នាក់ឱ្យគិតបានស៊ីជម្រៅនិងគិតប្រកបដោយការត្រិះរិះពិចារណា។ ភាពវៃឆ្លាតបូកនឹងចរិតលក្ខណៈ - នោះគឺជាគោលដៅនៃការអប់រំពិត។” 

Martin Luther King, Jr.

bottom of page